November 19, 2007

Ceferino in khmer

ជីវិតប្រវត្តរបស់សន្ត Ceferino​​ Namuncura
អត្ថបទនេះសរសេរជាភាសារអេស្ប៉ាញដោយលោកឪពុក វីសិន ម៉ារាទីនស៏ តូរេនស៏ និង សរសេរជាអក្សរអងេ់្លដោយលោកឪពុក អាល់ប៊ីរ៉ូដាស

ថ្ងៃទី26 ខែសីហា ឆ្នាំ 1886
សន្តសេហ្វើរីណូ មានកំណើតនៅជំរុំក្នុងព្រៃនៃជនជាតិភាគតិច លោក Manuel Namuncura ជាឪពុករបស់គាត់មានអាយុ75ឆ្នាំ និង អ្នកស្រី Rosario Burgos មានអាយុ29ឆ្នាំត្រូវជាម្តាយរបស់គាត់។ ព្រិត្តការណ៏ខាងលើកឺបានកើតឡើងនៅ Chimpay, Rio Negro នៃប្រទេសអាហ្សង់ទីន កាលពី សេហ្វើរីណូនៅកុមារភាពគាត់មានឈ្មោះថា មូរ៉ាសលេស ណាម៉ុនគូរ៉ា ។
ឆ្នាំ 1888
សេហ្វើរីណូបានរួចផុតពីសេចក្តីស្លាប់បន្ទាប់ពីគាត់បានលង់ទឹកនៅក្នុងទន្ល នេក្រូ។
ថ្ងៃទី24 ខែធ្នូ ឆ្នាំ1888
គាត់បានទទួលអគសញ្ញាជ្រមុជទឹកដោយលោកឪពុក Domingo Milanesio. ដែលមានលេខរៀងទី1127 និង​Libro លេខ​ 29 Carmen de Patagones Parish.
ថៃ្ងទី25 ខែសីហា ឆ្នាំ1897
សេហ្វើរីណូ បានស្នាក់នៅ Bahia Blanca ពេលដែលគាត់ធ្វើដំណើរទៅកាន់ទីក្រុងគឺគាត់បានស្នាក់នៅ
ជាមួយនិងឪពុករបស់គាត់នៅក្នុងសាលាដុនបូស្កូនិងមានការស្វាគម៏ពីសំណាក់លោក Jose Esandi ដែលជាម្ចាស់ផ្ទះ។ថ្ងៃទី26ពួកគេបានធ្វើពិធីបុណខួបកំណើតអោយគាត់ដែលមានអាយុ11ឆ្នាំនៅក្នុងសាលា។ គាត់បានទៅដល់ Buenos Aires ដើម្បីការសិក្សា សំរាប់ការងារ​ និង ជួយល់គ្រួសារ។គាត់បានចូលទៅ
ដល់សាលាកងទ័ពជើងទឹកនិងរេងចក្រអាឈើរមួយកន្លែង បន្ទប់មកគាត់ក៏បានធ្វើជាកូនកម្មករនៅទីនោះ។
ថ្ងៃទី20 ខែតុលា
គាត់បានក្លាយជាសិស្សនៅសាលា Pio IX ឈ្មោះរបស់គាត់ត្រូវបានគេចុះក្នុងបញ្ជីសិស្សល្អ។
ថ្ងៃទី27 ខែធ្នូ
គាត់បានធ្វើដំណើរទោកាន់សាលា Uribe Larrea នៅ្នប្រទេសអាហ្សង់ទីដើម្បីឈប់សំរាកនៅថ្ងៃវិស្សមកាលរបស់គាត់។
ថ្ងៃទី28 ខេកុម្ភះ ឆ្នាំ1898
គាត់បានបញ្ចប់ថ្នាក់។
ថ្ងៃទី8 ខែកញ្ញា
គាត់បានធ្វើការផ្លស់ប្តូចិត្តជាលើកដំបូង។
ថ្ងៃទី20 ខែធ្នូ
ជាលើកទីមួយដែលគាត់បានក្លាយជាអ្នប្រកួតប្រជែងខាងផ្នែកសៀវភៅសាសនាកំរិដំបូង។
ថ្ងៃទី29 ខែធ្នូ
គាត់បានទៅសាលា Uribe Larrea សំរាប់វិស្សមកាលនិងដើម្បីរៀបចំខ្លួនចូលរៀនឆ្នាំដំបូង។
ថ្ងៃទី15 ខែកុម្ភះ
គាត់បានត្រលប់មកសាលា Uribe Larrea វិញដើម្បីចូលរួមប្រលងនិងត្រាមខ្លួនចូលរៀនឆ្នាំទី2។
ថ្ងៃទី5 ខែវិច្ឆិការ
គាត់បានទទយលលិខិតសរសើ និង លិខិតប្រសិទ្ធភាពដោយផ្ទាល់ពីលោកអភិបាល Gregorio Romero.
ថ្ងៃទី20 ខែធ្នូ
គាត់បានចូលរូមក្នុងការប្រលងវិញ្ញាសារអំពីសៀវភៅសាសនាហើយគាត់ទទួលបានជ៏យជំនះក្នុងដំណាក់កាល
ជៅហ៊ានីមួយ។វិញ្ញាសារប្រលងផ្តាច់ព្រាត់ដំណាក់កាលទីមួយគឺ វិន័យ ឥរិយាបទសុជីវធម៏ សកម្មភាព ធ្វើការ ការសិក្សា​ ការតែងបទចំរៀង និង ការច្រៀង ជាដើមវិញ្ញបមប័ត្រដែលទទួលបានគឺមានពិន្ទុល្អខាងផ្នែកតែងបទចំរៀង។
ថ្ងៃទី2 ខែមករា ឆ្នាំ1900
គាត់បានចំណាយពេលវិស្សកាលរបស់គាត់ទៅរៀនផ្នែកកសិកម្មនៅក្នុងសាលា Uribe Larrea.
ថ្ងៃទី1 ខែកុម្ភះ
គាត់បានចូលរៀនបន្តនៅឆ្នាំទី3ដែលបានប្រលងបញ្ចប់នៅឆ្នាំ1900។អ្វីដែលគាត់ទទួលបានល្អគឺ ទី1 វិន័យ សុជីវធម៏ ការសិក្សាបានល្អ និង សកម្មភាពរស់នៅប្រចាំថ្ងៃ ទី2 ការទទួលស្គាល់ប្រវត្តិដ៏ពិសិដ្ឋ និងការតែងបទចំរៀងបានល្អ។គាត់បានទៅធ្វើវិស្សមកាលនៅសាលា Uribe Larrea.
ឆ្នាំ 1901
គាត់បានត្រលប់មកពីសកលវិទ្យាល័យ Pio Ix ហើយបានបន្តចូលរៀនឆ្នាំទី4។
ថ្ងៃទី2 ខែមេសា
Crlos Gardel គឺជាមនុស្សដែលបានក្លាយជាអ្នកល្បីល្បាញមួយរូបខាងផ្នែកភាសាអក្សរឡាតាំងអាមេរិច​ និង​ ជាអ្នកបង្រៀនរបាំតាំងហ្គោ។ គេបានចុះឈ្មោះរបស់គាត់នៅក្នុងសៀវភៅសិល្បករនៅទំព័រទី៤៣០​ Ceferino និង​ Gardel បានចូលរួមនៅក្នុង​ Chorus ប៉ុន្តែលោក Ceferino នៅបំណាច់ឆ្នាំក៏បានទទួលការតែងបទចំរៀងមុនដំបូងគេបង្អស់ មុនដំបូងគាត់តែងបទចំរៀងពីវិន័យ និង ឥរិយាបទ ហើយបទទីពីរគឺអំពីការសិក្សា។
ថ្ងៃទី៨ ខែ​វិច្ឆិការ
នៅក្នុងពិធីបុណ្យជាទីសក្ការបូជាចំពោះ​ Mgr លោក Cagliero នៅក្នុងសកលវិទ្យាល័យ​ Pio ix លោក Ceferino ឧទិសថ្វាយដល់គាត់នៅពាក្យសំដីទៅ Monsignor ព្រមទាំងការបួងសួងហៅលោក​ ''ទេវតារបស់ខេត្ត Patagonia"។
ថ្ងៃទី៨ ខែកញ្ញា​ ១៩០២
គាត់បានបញ្ចប់ខាងផ្នែកសមាធិវិញ្ញរបស់គាត់រួចក៏បានប្រកាសនៅគោលបំណងបួនយ៉ាងនៃជិវិត។​ លោកCeferino បានឡើងឋានះជាឯកឧត្តមពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦។នៅបំណាច់ខែតុលាដល់ពេលកំនត់ដែលសុខភាពមានបញ្ហាជាច្រើនគាត់ក៏បានត្រលប់ទៅ Uribe Larrea វិញ។
ថ្ងៃទី១៧ ខែវិច្ឆិកា
គាត់បានទៅកាន់លោកឪពុក​Provincial ដែល​ Mgr. Cagliero បានសន្យាថានិងបញ្ចូនគាត់ទៅBerbal ដើម្បីសំរាកវិស្សមកាលនៅតាមសមណភេទ។
ឆ្នាំ១៩០៣
ឪពុករបស់ សេហ្វើរីណូចង់បញ្ចូនគាត់ទៅកាន់ស្រុកកំនើតវិញយ៉ាងសំងាត់។ គាត់បានពិភាក្សាជាមួយនិងវិជ្ជបណ្ឌិត Luis Saenz Pena ហើយនិងជាមួយលោកអភិបាល​ Cagliero នៅវិស្សមកាលរបស់សេហ្វើរីណូប៉ុន្តែពួកគេបានសំរេចចិត្តបញ្ចូនគាត់ទៅ​ Viedma ដើម្បីរៀនបន្តក្រោមការមើលការខុសត្រូវរបស់លោកឪពុក Evasio Garrone ។គាត់បានធ្វើដំណើរទៅសមុទ្រ។
ថ្ងៃទី១៥​ ខែមករា
គាត់បានទៅសាលា Saint Francis de sales ដើម្បីចាប់ផ្តើមថ្នាក់វិទ្យាល័យដែលមានលេខកូដ ២៩៩ ហើយគាត់បានជួបជាមួយនិង Artemides Zatti ដែលជាអ្នកកំពុងស្វែងយល់អំពីគ្រួសារ សាលេសានហើយក៏ជាមនុស្សដែលមានជំងឺទូបឺកូលូសសីស។Augusto Valle បានអោយសេហ្វើរីណូនៅជួយសំអាតព្រះវិហារនៅពេលដែលគាត់ចេញទៅ​ Novitiate.
ថ្ងៃទី២៤ ខែកញ្ញា
ថ្ងៃទី៦ ខែកក្តដា ១៩០៤
នៅម៉ោង៥:៣០នាទីព្រឹកលោកអភិបាល Cagliero លោកឪពុក​ Garrone និង សេហ្វើរីណូបានចាប់ផ្តើមនាំគ្នាធ្វើដំណើរទៅកាន់ប្រទេសីItaly។
ថ្ងៃទី៧ ខែកក្តដា
ថ្ងៃទី១១ ខែកក្តដា
ពួកគេបានមកដល់ Bahia Blanca នៅម៉ោង១០ព្រឹក លុះដល់ម៉ោង២រសៀលពួកគេបានបន្តដំណើរដោយរថភ្លើងឆ្ពោះទៅកាន់ Buenos Aires។
ថ្ងៃទី១៩ ខែកក្តដា
ពូកគេបានជិះកប៉ាល់ទៅសីចិលា វាជាផ្លូវតែមួយគត់ដែលអាចនាំពួកគេទៅដល់ប្រទេសItaly។
ថ្ងៃទី១០ ខែសីហា
ពួកគេបានហ្គីនេវាលុះដល់ថ្ងៃទី១៣ពួកេគបានជួបលោកDon Rua នៅក្នុងទីក្រុងទុរិន។ សេហ្វើរីណូបានចាប់ផ្តើមរៀននៅក្នុងទីក្រុង Valdocco គាត់បានសិក្សានិងទ្រាំលំបាកអស់រយ:ពេល៤ខែនៅទីនោះ។



0 comments: